ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវផ្ទុះការរិះគន់ក្នុងកម្មវធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol រដូវកាលទី៤ សប្តាហ៍ទី៤ ទៅលេីគណៈកម្មការ តារាចម្រៀង ឆន សុវណ្ណរាជ ដែលបានសម្រេចឱ្យបេក្ខជនឈ្មោះ ទុំ រដ្ឋា បកស្រាយបទ «ស្រឡាញ់ស្ទើរលេប» ពិរោះខ្លាំង បែរជា ត្រូវធ្លាក់ទៅវិញ។
ទន្ទឹមនឹងនេះ ឃេីញថាមានមហាជន ក៏ដូចជាហ្វេនៗអ្នកគាំទ្រជាច្រេីនបានមានការមិនពេញចិត្តជាខ្លាំង ចំពោះការដាក់ពន្ទុដែលបានសម្រេចឱ្យអ្នកមានសមត្ថភាពបែបនេះធ្លាក់ពីកម្មវិធី។ ក្រោយប្រកាសលទ្ធផលរួច បេក្ខជនរូបនេះដើរចេញពីឆាកភ្លាម ក៏យំគគ្រូកដាក់ពិធីការិនី ថន លក្ខិណា ដែលពិតជាគួរឲ្យអាណិតខ្លាំងណាស់។
យ៉ាងណាមិញ លោក សុខ រ៉ាសុី ក៏បានចេញមុខមកធ្វើការបកស្រាយអំពីលក្ខខណ្ឌមួយចំនួនផ្តោតទៅលេីបេក្ខជន ទុំ សុវត្ថិ ដែលពិធីកររូបនេះបានទទួលស្គាល់ថាប្អូនប្រុសពិតជាច្រៀងពិរោះ ព្រោះរាល់បេក្ខភាពដែលបានឈានជេីងមកដល់វគ្គ Judge Auditions គឺសុទ្ធសឹងតែបានឆ្លងកាត់នូវការជម្រុះពីរបីដំណាក់កាលរួចមកហេីយ។
លោក សុខ រ៉ាសុី បានបន្តទៀតថា ចំពោះកម្មវធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol ដែលក្នុងវគ្គសំខាន់ៗដូចជាវគ្គ Live Show មហាជនក៏មានសិទ្ធិបោះឆ្នោតសម្រេចក្នុងការជ្រើសរើសបេក្ខភាពប្រឡងឲ្យទៅវគ្គបន្តផងដែរ តែចំពោះ វគ្គ Judge Auditions វិញ គឺអាស្រ័យទៅលេីគណៈកម្មការទាំងបួនរូបដេីម្បីថ្លឹងថ្លែងច្រោះយកបេក្ខភាពដែលមានសមត្ថភាព ក៏ដូចជាទឹកដមសំឡេងពិរោះខ្លាំងជាង បន្តទៅវគ្គខាងមុខ ព្រោះតែកម្មវិធីទាំងមូលមិនអាចទុករាល់បេក្ខភាពដែលច្រៀងពិរោះទាំងអស់នោះទេ ដោយសារតែមានចំនួនច្រើនពេក។ តោះដេីម្បីជ្រាបកាន់តែច្បាស់ សូមទស្សនានូវការបកស្រាយនេះដូចតទៅ៖
សូមទស្សនាវីដេអូខាងក្រោម៖