ភ្នំពេញ ៖ បន្ទាប់ពីការប្រកាសមិនទាន់បាន២ថ្ងៃផង តារាសម្តែងកញ្ញា ដេននី ក្វាន់ ពេលនេះបានចេញទៅដល់ទឹកដីប្រទេសថៃដូចបំណងហើយ ខណៈការរិះគន់របស់ស្ត្រីម្នាក់មកលើនាងហាក់គ្មានប្រសិទ្ធភាពដែលនាំឲ្យស្រីស្រស់ ដេននី ក្វាន់ កើតទុក្ខនោះឡើយ។
គេចាំបានថាតារាសម្តែងដែលទើបផុតពីការព្រមានរបស់ក្រសួងកញ្ញា ដេននី ក្វាន់ កាលពីមួយថ្ងៃមុននេះបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនភ្ជាប់ជាមួយរូបភាពលុយទាំងបាច់ៗមកថា ចង់ប្រាប់ថាលុយនេះមិនមែនទុកចាយឬបើករបរ រកស៊ីអីទេគឺត្រៀមទុកសម្រាប់យកទៅកែសម្ផស្សនៅថៃ…។ប៉ុណ្ណឹងប្រហែលជាមិនទាន់គ្រប់ថ្លៃពេទ្យទេ តែក៏មិនមានបញ្ហាអីដែរ អស់ម៉ានអស់ទៅអោយតែអូនស្អាត។ ប៉ុន្តែបន្ទាប់ពីមានការបង្ហោះបែបនេះ ក៏ស្រាប់តែមានការរិះគន់លើនាងដោយគ្មានការពិចារណាតែម្តង។
ថ្វីត្បិតតែបែបនេះក៏ពិតមែនតារាសម្តែងរូបស្រស់កញ្ញា ដេននី ក្វាន់ កាលពីប្រមាណ១០នាទីមុននេះបានសរសេរបញ្ជាក់ពីទឹកដីប្រទេសថៃមកថា ពេលនេះរូបនាងបានធ្វើដំណើរទៅដល់ទឹកដីប្រទេសថៃហើយ និងកំពុងត្រៀមខ្លួនធ្វើការវះកាត់កែសម្ផស្សផងដែរ។
ម្ចាស់ហាងវ័យក្មេងនិងជាតារាស្រីដែលទទួលបានការលើកសរសេរពីមហាជនតាមរយៈសកម្មភពមនុស្សធម៌កញ្ញា ដេននី ក្វាន និយាយទៀតថា នៅស្អែកនេះនាងត្រៀមវះកាត់កែសម្ផស្សហើយ។ជាមួយគ្នានៃរូបភាពនេះក៏មានទស្សនិកជនជាច្រើនបានជូនពរ និងលើកទឹកចិត្តនាងឲ្យជោគជ័យលើការកែសម្ផស្សនេះទៀតផង។
គួររម្លឹកថា តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ មុនពេលចេញទៅប្រទេសថៃក៏បានផ្ទុះកំហឹងជេរកប់ៗមាត់លើបុគ្គលម្នាក់ដែលប្រើសម្តីរិះគន់លើខ្លួន។ មិនតែប៉ុណ្ណោះថែមទាំងបំផ្លាញកិត្តិយសនាងដើម្បីទាញយកផលប្រយោជន៍ខ្លួនឯងទៀតផង។
កញ្ញា ដេននី ក្វាន់ និយាយលើបណ្តាញសង្គមជាសាធារណៈថា ខ្ញុំមិនដែលស្គាល់មីសំគិសនេះទេមិនដឹងថាវាកើតរោគរមាស់ឬរោគច្រណែនទេ បានចូលខមមិនខ្ញុំបែបហ្នឹង។ ខ្ញុំផុសរឿងយកលុយទៅកែសម្ផស្សនៅថៃតែខ្ញុំសោះ វាចូលមកភ្លាវ មីនេះអីក៏អន់ចរិតម៉េស បើនាងឯងឃើញគេស្អាតម៉េចមិនខំរកលុយទៅកែឲ្យស្អាតដូចគេដែរទៅ ឬក៏គ្មានលុយទៅកែឲ្យស្អាតដូចគេបានជាមករមាស់ចឹង?៕