រដ្ឋាភិបាលប្រកាសឲ្យប្រើក្រដាសប្រាក់២០០០០រៀលគំរូថ្មី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រើប្រាស់ក្រដាសប្រាក់ ២០០០០រៀល (២ម៉ឺនរៀល) គំរូថ្មី នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តទៅ។ យោងតាមអនុក្រឹត្យស្ដីពីការចេញផ្សាយធនប័ត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មី ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ការអនុញ្ញាតឲ្យចេញផ្សាយធ្វើចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់២០០០០រៀល គំរូថ្មីនេះ ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបាន ចេញផ្សាយរួចហើយ។ បើតាមអនុក្រឹត្យ ឲ្យដឹងទៀតថា ធនាគារជាតិកម្ពុជាមានភារកិច្ចចេញសេចក្ដីប្រកាស ដើម្បីធ្វើការផ្សាព្វផ្សាយពីលក្ខណៈសម្គាល់ក្រដាសប្រាក់ប្រភេទ ២០០០០ រៀលគំរូថ្មី ចាប់ពីថ្ងៃនេះតទៅ។
Continue Reading