សមដែរឬទេ! ប្រពន្ធពោះធំជិតគ្រប់ខែ ឯប្តីគិតតែពីចូល KTV ដាច់យប់រាលថ្ងៃ ?

ព័ត៌មានសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមួយ ពួកយើងបានឈ្លោះគ្នា ខ្ញុំបានខឹងគាត់ដោយសារតែគាត់ដើរលេងជាមួយមិត្តភ័ក្រ ហើយទុកខ្ញុំចោលខ្ញុំមានផ្ទៃពោះជិតសម្រាលកូនទៅហើយ គាត់នៅទៅដើរលេង ផឹកសីុ KTV ជាមួយមិត្តភ័ក្រគាត់ទៀតពេលត្រឡប់មកផ្ទះវិញស្រវឹងជោគខ្លួន ហើយថែមទាំងចំណាយប្រាក់កាសឱ្យស្រីកំដរគាត់ច្រៀងនោះអស់មួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកយើងបានប្រកែកគ្នាយ៉ាងខ្លាំងៗ គាត់បាននិយាយថា “ជីវិតអាពាហ៍ពិពាហ៍គ្មានអីអស្ចារ្យទគ្រាន់តែជាខ្សែចងរឹតសេរីភាពគាត់តែប៉ុណ្ណោះ” ខ្ញុំបានត្រឹមតែយំ គាត់ក៏ស្រែកឱ្យខ្ញុំទៀតថា“បើគិតថានៅជាមួយគ្នា ចេះតែឈ្លោះ ចេះតែយំ ហើយមិនសប្បាយចិត្តរៀងៗខ្លួន អញ្ចឹងលែងគ្នាចុះកុំឱ្យថាខ្ញុំយកអ្នកឯងមកធ្វើបាប”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគាត់និយាយទៀតថា “ដឹងថាហេតុអី ប្រុសៗចូលចិត្ត ក្បត់ចិត្តប្រពន្ធទេដឹងថាហេតុអីប្រុសៗទៅរកស្រីៗខាងក្រៅទេ ព្រោះប្រពន្ធរស់នៅជាមួយយូរៗទៅ គួរឱ្យធុញទ្រាន់ហើយស្រីៗនៅខាងក្រៅទាំងនោះ ពួកនាងចេះលួងលោម ចេះថ្នាក់ថ្នមចិត្តកាយ ឱ្យគេសប្បាយចិត្តចំណាយលុយលើពួកនាងបន្តិចបន្តួចគ្មានអីត្រូវស្តាយទេ” ហើយប្តីខ្ញុំនិយាយថា “ពួកនាងៗទាំងនោះ សុទ្ធតែមានបន្ទុកក្នុងគ្រួសារ ឪពុកម្តាយក្រីក្រ ទើបនាងជ្រើសរើសធ្វើបែបនេះ ជីវិតដែលគួរឱ្យអានិតម៉េចក៏ប្រពន្ធគ្រប់រូបសុទ្ធតែចិត្តចង្អៀតបែបនេះ?គ្មានប្តីណាចង់រស់នៅជាមួយប្រពន្ធមានចិត្តចង្អៀតបែបនេះទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរថាតើសម្តីទាំងនោះគួរតែបានឮចេញពីមាត់ប្តីរបស់យើងដែរទេ?ហេតុអីអ្នកដែលស្រែកដាក់យើងជាមនុស្សប្រុស ដែលពីមុនធ្លាប់តាមស្រលាញ់យើងធ្លាប់សន្យាជាមួយយើងថានឹងធ្វើល្អជាមួយយើង ស្រលាញ់គ្នាអស់មួយជីវិតទៅវិញ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលគាត់និយាយថា យើងបិទសិទ្ធសេរីភាពរបស់គាត់ គឺគាត់មិនដែលយល់ទេថាតើនៅពេលយើងក្លាយជាប្រពន្ធនណារម្នាក់ តើយើងអាចទៅរកមិត្តភ័ក្រដើរលេង ផឹកសីុ មើលកុនជាមួយមិត្តភ័ក្រចោលផ្ទះ ចោលប្តីទេ? អត់ទេ មិនអាចទេ តែប្រពន្ធក៏ចេះអផ្សុក ចេះធុញ ចេះហត់ដែរ ឬមួយគ្រាន់តែចង់ឱ្យប្តីនៅកំដរប្រពន្ធជជែកគ្នាលេង នាំប្រពន្ធទៅកំសាន្ត ឬ ញាុំអីនៅខាងក្រៅ ប៉ុណ្ណឹងគឺជាការបិទសិទ្ធសេរីភាពឬ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលប្រពន្ធពរពោះ ចាញ់កូនតាំងពីខែទី១រហូតដល់ថ្ងៃកើត តើប្រុសៗយល់ថា រឿងនេះវាធម្មតាៗមែនទេ?ថ្វីត្បិតតែវាជធម្មជាតិ តែមនុស្សស្រីជាប្រពន្ធគ្រប់រូប ប្រើកម្លាំងតស៑ូខ្លាំងបំផុតរហូតដល់ថ្ងៃកើតសួរថាដើម្បីអី? មានន័យអី?គ្មានអីទាំងអស់ ជីវិតមួយនេះគឺសម្រាប់បូជាចំពោះប្តី ដើម្បីកូនរបស់ប្តី តែប៉ុណ្ណឹងឯងដូច្នេះតើការមើលថែរក្សាប្រពន្ធដែលពរពោះនេះ ជាបន្ទុកធ្ងន់ឬ?

គាត់និយាយថា ស្រីៗនៅខាងក្រៅគួរឱ្យអាណិត ពួកគេគ្មានជម្រើសទើបគេធ្វើបែបនេះ?បើពិនិត្យឱ្យដិតដល់ទៅ ពួកនាងកំដរគេផឹកស្រា១កែវ ២កែវ ក៏អាចរកចំណូលបានហើយថែមទាំងត្រូវបានប្រុសៗលួងលោម ឱ្យរឹត តែប្រពន្ធនៅផ្ទះ លាងចាន លាងឆ្នាំង បោសផ្ទះ អ៑ុតខោអាវដាំបាយធ្វើម្ហូប សួរថាឯណារប្រាក់ឈ្នួល? ១ថ្ងៃៗ មិនហ៑ានសីុ មិនហ៑ានចាយ មិនថាលុយប្តីឱ្យ ឬលុយរកបានដោយខ្លួនឯងទេ គឺខំសន្សំដើម្បីកូន ដើម្បីគ្រួសារ តើនេះមិនគួរឱ្យអាណិតទេឬ?

ពេលឈ្លោះគ្នាម្តងៗ ខ្ញុំតែងតែតាំងចិត្តថា ត្រូវតែលែងលះគ្នាហើយខ្ញុំមិនអាចរស់នៅជាមួយមនុស្សដែលបំផ្លាញទឹកចិត្តខ្ញុំរាល់ថ្ងៃបែបនេះទេ តែនៅពេលដែលគាត់ថើបខ្ញុំនិយាយសុំទោសខ្ញុំ ចិត្តរបស់ខ្ញុំទន់ដូចតៅហ៑ូ ខ្ញុំចង់នៅក្បែរគាត់បែបនេះរហូត។ ចំនុចនេះហើយដែលប្តីជាច្រើនតែងតែយកទុកក្នុងចិត្តថា ពេលប្រពន្ធខឹង លួងលោមតិចតួចគឺបាត់ហើយដូច្នេះហើយទើបចេះតែមានកំហុសដដែលៗ កើតឡើងម្តងហើយ ម្តងទៀត រហូតអស់មួយជីវិត ឬអ្នកខ្លះរហូតដល់ពេលដែលដាច់ចិត្តបែកគ្នាមែនទែន!

Leave a Reply

Your email address will not be published. Required fields are marked *