នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាសម្ដែងស្រី សឿ សុធារ៉ា យ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថាអ្នកនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺអ្នកម្ដាយបង្កើតរបស់អ្នកនាងបានទទួលមរណភាពហើយ។
ក្នុងនោះ តាមរយៈវីដេអូរបស់ លោក សាវិន ហ្វីលីព ដែលបានបង្ហោះពី អ្នកនាង សឿ សុធារ៉ា បាននិយាយរៀបរាប់ក្រោយពីម្ដាយរបស់អ្នកនាងបានទទួលមរណភាពនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនលើបណ្ដាញសង្គមហាក់ខ្លោចចិត្តអាណិតដល់ តារាសម្ដែងស្រីរូបនេះ ខ្លាំង ដោយអ្នកនាងបានឱ្យដឹងថា ពេលនេះអ្នកនាងនៅសល់តែសំបកខ្លួនទេ សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពជូនម្ដាយក៏គ្មានលទ្ធភាពដែរ។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក និង បង្ហាញក្ដីអាណិតចំពោះអ្នកនាងយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខដល់អ្នកនាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖