បុរសៗមិនមែនចាប់អារម្មណ៍តែទៅលើខ្លួនប្រាណមនុស្សស្រីនោះឡើយ។ ក្រៅពីរូបសម្បត្តិខាងក្រៅ នៅមានកត្តាផ្សេងៗជាច្រើនទៀត ដែលបុរសៗចាប់អារម្មណ៍។ ក្នុងអត្ថបទនេះ យើងនឹងចែករំលែកពីរឿងរ៉ាវមួយចំនួន បង្ហាញថាបុរសៗស្រឡាញ់មនុស្សស្រី ក្រៅពីខ្លួនប្រាណ។
គ្មានអ្វីត្រូវសង្ស័យឡើយ បុរសៗពិតជាចាប់អារម្មណ៍លើខ្លួនប្រាណមនុស្សស្រី តែយូរៗទៅ អ្នកក៏អាចដឹងពីអាទិភាពផ្សេងៗទៀតនៅក្នុងជីវិតផងដែរ។ ប្រសិនបើអ្នកចង់ដឹងថា តើអ្វីខ្លះដែលធ្វើឱ្យបុរសចាប់អារម្មណ៍លើអ្នក ខាងក្រោមនេះនឹងបង្ហាញពីគុណសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍៖
ប្រសិនបើអ្នកជាអ្នកស្តាប់ដ៏ល្អ
បុរសចង់ឱ្យមនុស្សស្រីរបស់គាត់ក្លាយជាអ្នកស្តាប់ដ៏ល្អ។ បុរសៗកោតសរសើរចំពោះមនុស្សស្រី ដែលរង់ចាំដោយស្ងៀមស្ងាត់ និងស្តាប់គាត់យ៉ាងអត់ធ្មត់។
ប្រសិនបើអ្នកជាមនុស្សឱ្យអ្វីៗកើតឡើងដោយឯកឯង
បុរសស្រឡាញ់នៅពេលអ្នកឯកភាពនឹងគម្រោងកើតឡើងដោយឯកឯង។ បណ្តោយតាមលំហូរជាអ្វីមួយដែលបុរសគ្រប់រូបស្រឡាញ់ពេញចិត្តគុណសម្បត្តិមួយនេះ។
ប្រសិនបើអ្នកជាអ្នកបើកដ៏ល្អ
បុរសៗពិតជាចង់អង្គុយនៅពីក្រោយ ហើយសម្រាកក្នុងឡាន ស្របពេលដែលគូស្នេហ៍ពួកគេជាអ្នកបើកឡានដ៏ល្អ និងពូកែ។
ប្រសិនបើអ្នកជាមនុស្សតែងតែសប្បាយចិត្ត
បុរសៗស្រឡាញ់មនុស្សស្រីដែលមិនចេះអង្គុយយំ។ ពួកគេស្រឡាញ់ពេញចិត្តនឹងមនុស្សស្រីដែលក្រោកឈរ ហើយប្រយុទ្ធប្រឆាំង និងមិនកើតទុក្ខចំពោះរាល់បញ្ហារំខានចិត្តនានា។
ប្រសិនបើអ្នកជាចុងភៅដ៏ល្អ
ដូចពាក្យចាស់ពោលថា “វិធីដ៏ល្អបំផុតដើម្បីយកឈ្នះលើបេះដូងបុរសបានគឺ តាមរយៈក្រពះរបស់គាត់”។ បុរសម្នាក់ស្រឡាញ់មនុស្សស្រីដែលពេញចិត្តនឹងធ្វើអាហារឱ្យគាត់ញ៉ាំ។ បើទោះបីជាវាគ្រាន់តែជាប៊ឺហ្គឺធម្មតាមួយដែលនាងបានធ្វើ គាត់នឹងសរសើរចំពោះសមត្ថភាពរបស់នាង។
ប្រសិនបើអ្នករីករាយចំពោះអាហាររបស់អ្នកដោយមិនចម្លងតាមគេ
បុរសៗមិនចូលចិត្តមនុស្សស្រីដែលសម្លឹងមើលជាតិកាឡូរីគ្រប់អាហារ ដែលពួកនាងទទួលទាន។ ពួកគេស្រឡាញ់មនុស្សស្រីដែលពេញចិត្តនឹងអាហាររបស់នាង ហើយក៏ញ៉ាំវាផងដែរ។