ប្រទេសថៃ៖ កាលពីពេលកន្លងទៅនេះ មានការ ចាប់អារម្មណ៍ ជាខ្លាំង ដែលទាក់ទង ទៅនឹងរឿង ដែលបុរស ជនជាតិថៃម្នាក់ ត្រូវបានបាត់ខ្លួនចេញពីផ្ទះ អស់ រយៈពេល ជាច្រើនថ្ងៃ មកហើយ។
ហើយ ភ្លាមនោះ ផងដែរ ក្រុមគ្រួសារ និងបងប្អូន ជាច្រើន បាន តាមស្វែងរក ដំណឹងរបស់គាត់ ហើយ ក៏បានដាក់ ពាក្យ បណ្ដឹងដែរនៅតែ មិនមាន តម្រុយ រហូត ប្រមាណ ជាង ១០ថ្ងៃក្រោយ ទើបទទួល ដំណឹង ពីជន អនាមិក។ បុរសរូបនេះ មានឈ្មោះ សុឆាត មានអា យុ ៥៣ឆ្នាំ រស់នៅ
ខេត្តក្រាក់ប៊ី ប្រទេសថៃ បាន បា.ត់.ខ្លួ.ន ព្រម ជាមួយ នឹង រថយន្ត មួយ គ្រឿង ដោយមិន ដឹង មូលហេតុ តាំងតែពី ថ្ងៃទី៣ ខែឧសភា កន្លងទៅ។
ដោយសារ តែមិនអាច រកឃើញ ភ្លាមៗ គ្រួសារ សាច់ញាតិ សន្និដ្ឋាន ថា ប្រហែល ជាត្រូវ គេលួច ធ្វើឃា. ត រហូត បាត់ បង់ ជីវិត ទៅហើយ ក៏មិន ដឹង ប៉ុន្តែ មុន ពេល
បាត់ខ្លួន គ្រួសារដឹងថា ជនរង គ្រោះ បានទៅ ទារបំណុល ពីមិត្តភក្ដិ របស់ ខ្លួន ឈ្មោះ បាំងហ្វ៊ីត នូវចំនួនទឹកប្រាក់ ប្រមាណ ៩,៥ពាន់ ដុល្លារ។ ក្រោយ មាន ការ តាមដាន
ស៊ើប អង្កេត ក៏បាន ជួប ភស្ដុតាង ពីកាំមេរ៉ា សុវត្ថិភាព របស់យាន ដ្ឋានមួយកន្លែង ដែល ជនរងគ្រោះ បានបបួល ម្ចាស់ យានដ្ឋាន ទៅទារ លុយ ជាមួយគ្នា ក្រែង បានកក់ ក្ដៅចិត្តបន្តិច។
តែចៃដន្យម្ចាស់យានដ្ឋានមិននៅ គាត់ក៏ទៅម្នាក់ឯឯ ហើយក៏ បាត់ខ្លួន រហូតតែម្ដងទៅ។ បន្ទាប់ ពីបាត់ ដំណឹង អស់ជា ច្រើនថ្ងៃ ស្រាប់តែ មានជន មិនស្គាល់ មុខផ្ដល់ ដំណឹង
ដល់សាច់ ញាតិ តាមរយៈ បណ្ដាញ សង្គមថា លោក សុឆាត ត្រូវបាន គេស. ម្លាប់ និងក. ប់នៅក្នុងដី ចម្ការកៅស៊ូ មួយកន្លែង ក្បែរ ផ្ទះកូន កំណុល។ក្រោយ ទទួល បាន
តម្រុយ បែបនេះ ប៉ូលីស ក៏បា ន ចុះទៅរកក្បែរ ចម្ការ របស់ កូន បំណុល ប្រទះ ឃើញ រថយន្ត ដែលដុ. ត ឆេះ ខ្លោច កប់នៅ រណ្ដៅ ក្បែរដើម ដូ ងប្រេង ដែល មាន ចម្ងាយ ប្រមាណ ២០០ ម៉ែត្រ ពីផ្ទះកូន បំណុល ដោយ មានជម្រៅ ៤ម៉ែត្រ និងទទឹង ៦ម៉ែត្រ។
ចំណែកស ពជន រងគ្រោះ មិនត្រូវ បានរក ឃើញ ក្នុងរថយន្តក. ប់នោះទេ គឺរកឃើញ នៅកន្លែងផ្សេង មួយទៀត មានចម្ងាយ ប្រមាណ ២គីឡូម៉ែត្រ ពីផ្ទះកូន បំណុល ខណៈ កូន បំណុល បាន រត់គេច ខ្លួនបាត់។
នៅ កន្លែង កើត ហេតុ គេប្រទះ ឃើញ មាន ថង់នំ ដបទឹក និងសំបក គ្រាប់ កាំភ្លើង ចំនួន ២គ្រាប់ ទើបស ន្និដ្ឋានថា ប្រហែល ជាមាន ការឈ្លោះ ប្រកែកគ្នា រហូតបា. ញ់
ស. ម្លាប់ ភ្លាមនោះ ភ្នាក់ងារ ប៉ូលីស បានផ្ដល់ ដំណឹងទៅ ដល់ សាច់ញាតិ និងគ្រូពេទ្យ មកត្រួ តពិនិត្យ។ ស.ព មានសភាព ដេកផ្កាប់មុខ ក្នុងរណ្ដៅ មាន សភាព រលួយ ហើយប្រទះ ឃើញ ខ្សែដៃដែល សាច់ញាតិ ចាំថាជា របស់លោក សុឆាត។
ក្រោយ ឃើញ បែបនេះ សាច់ញាតិ និងកូន ស្រីក៏យំ ស្រែក រហូតសន្លប់ ពេលនេះ ភ្នាក់ងារ ជួយសង្រ្គោះ ក៏បាននាំយក សព ទៅធ្វើ កោសល្យ វិច្ច័យ រួចសន្មត់ បានថា ជនរង គ្រោះ ត្រូវគេបា. ញ់ចំនួន ២គ្រា. ប់ពិតមែន ទើបបាត់បង់ ជីវិត ហើយជនល្មើ ស ក៏បាន យកស.ព ទៅត្រាំទឹក អាស៊ីត ថែមទៀត មុនយកទៅក.ប់។
ក្រោយ ប្រទះរក ឃើញស ព និង ភស្តុតាង មួយ ចំនួន ដូច្នេះ ប៉ូលីស ក៏បាន ទៅ សុំដីការ ឃាត់ ខ្លួនពី ខេត្ត ក្រាក់ប៊ី ដើម្បីតាម ចាប់ លោក បាំងហ្វ៊ីត និងបក្ខពួក ២នាក់ ដែលជា ជនសង្ស័យ ព្រមទាំង ប្រមូល ភស្ដុតា ង បន្ថែម ដើម្បីកាត់ ទោស អ្នកដែលបា នប្រព្រឹត្ត និង រួមដៃក្នុងរឿងនេះ។ ចំណែកមូល ហេតុនៃ ការធ្វើឃា តនេះ សន្និដ្ឋាន បានថា មកពីការ ឈ្លោះ ប្រកែកគ្នារឿង ជំពាក់លុយ និងល្អក់កករ រឿងរកស៊ី។
រីឯកូ នស្រីរបស់ ជនរងគ្រោះ ក្រោយឃើញស .ពឪពុកក៏ យំស្រែក និងសុំឲ្យ ប៉ូ.លី.សប្រញាប់ តាមចាប់ខ្លួន ជនល្មើស ដើម្បីយកមកកា.ត់ទោ.សឲ្យបាន ព្រោះការធ្វើឃា. តមួយនេះពិតជាសា. ហា.វពេកហើយ។ ក្រោយមកទៀត ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំង ៣នាក់ មានអាយុ ២៦ឆ្នាំ បានសម្រេចប្រគល់ខ្លួនឲ្យ.ប៉ូ.លិ.ស បន្ទាប់ពីឃើញឈ្មោះខ្លួននៅក្នុងដីកា៕