យន្តហោះប្រភេទ Boeing 737 មួយគ្រឿងបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិJose Marti ក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា វេលាម៉ោងប្រមាណ១ រំលងអាធ្រាត្រយប់មិញនេះ(ម៉ោងនៅកម្ពុជា)។ យន្តហោះនោះ មានដឹកអ្នកដំណើរ ១០៤នាក់ និងក្រុមការងារ ៩នាក់ ហើយក្រោយជួបឧបទ្ទវហេតុដ៏អកុសល មានមនុស្សត្រឹម ៣នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត និងរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ធ្លាក់យន្តហោះផ្ទុះឆេះភ្លាមៗនោះ ក៏បានថតជាប់តាមវីដេអូនៅជិតនោះផងដែរ វីដេអូនៅខាងក្រោម៖