មហាហួសចិត្តស្រីស្អាតខ្មែរម្នាក់ ចង់លេងល្បែងកាសុីណូសោះ បែរជាកុហក់អ្នកផ្ទះថាទៅរៀននៅកាណា (មានវីដេអូ)

ព័ត៌មានសង្គម

(ប៉ោយប៉ែត) និស្សិតថៃវ័យ២០ឆ្នាំ ដ៏ស្រស់ស្អាតចង់លេងល្បែង បែជាប្រាប់សាច់ញាតិថាទៅបន្តការសិក្សានៅកាណាដា ពេលដែលជួបសាច់ញាតិក្នុងបនល្បែងធ្វើអោយគាត់ស្រឡាំងកាំង ។ រឿងរ៉ាវមួយ កាលពីថ្ងៃទី ២០ ខែមេសា នាង Pranee Suanpetch បានឡើងយន្តត្រឡប់ទៅប្រទេសកាណាដាវិញដើម្បីបន្តការសិក្សារបស់ខ្លួន។ ជាអកុសល នាងបានប្ដូរគម្រោងរបស់ខ្លួន ដោយទៅលេងល្បែងនៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា និងនាំឱ្យគ្រួសារទាំងមូលស្រឡាំងកាំងប្រកាសពីការបាត់ខ្លួនរបស់នាងកាលពីថ្ងៃសៅរ៍។

និស្សិតវ័យ ២០ ឆ្នាំរូបនេះបានសារភាពរឿងរ៉ាវទាំងមូលរបស់ខ្លួនទៅកាន់អ្នកកាសែតកាលពីថ្ងៃទី ៣០ ខែឧសភាថា បន្ទាប់ពីប៉ូលិសថៃ និងប៉ូលិសខ្មែរសង្គ្រោះនាងពីកាស៊ីណូក្រុងប៉ោយប៉ែតកាលពីថ្ងៃចន្ទ ជាកន្លែងនាងត្រូវបានគេរារាំងដរាបណានាងសងប្រាក់ជំពាក់នាងបានខ្ចីនៅទីនោះ។
វាចាប់ផ្ដើមនៅពេលបងស្រីច្បងនាង Athitaya វ័យ ៣០ ឆ្នាំ រំជួលចិត្តជាខ្លាំងក៏បានទៅប្ដឹងប៉ូលិស បន្ទាប់ពីអត់ឃើញប្អូននៅប្រទេសកាណាដា បន្ទាប់ពីពួកគេបានជួបគ្នានៅព្រលានយន្តហោះសុវណ្ណភូមិកាលពីខែមុន។

Athitaya និយាយថា នាងបាត់បង់ការទំនាក់ទំនងរវាងនាង Pranee ហើយទទួលបានការហៅចូលមួយពីជនចម្លែកម្នាក់ ដែលអះអាងថាប្អូនស្រីរបស់ខ្លួនកំពុងស្ថិតនៅក្នុងកាស៊ីណូមួយកន្លែងក្នុងប្រទេសកម្ពុជា និងនាងបានខ្ចីប្រាក់ពីមនុស្សម្នាក់នៅទីនោះ។

Athitaya បន្ទាប់មកក៏ឆែកមើលជាមួយនឹងសាច់ញាតិក្នុងប្រទេសកាណាដា ដែលបានបញ្ជាក់ថា Pranee មិនបាននៅទីនោះទេ។ ហើយទន្ទឹមនឹងនោះដែរ នាងគ្មានផ្លូវដើម្បីទាក់ទងប្អូនរបស់នាងឡើយ។
ប៉ូលិសក៏បានធ្វើការស៊ើបអង្កេត ហើយរកឃើញថានាង Pranee បានចេញពីប្រទេសទៅកាន់ព្រំដែនថៃនិងកម្ពុជាកាលពីថ្ងៃទី ១០ ខែមីនាមកម្ល៉េះ។
ប៉ូលិសថៃបានធ្វើការជាមួយនឹងអាជ្ញាធរកម្ពុជា និងទីបំផុតរកឃើញនាងកាលពីថ្ងៃចន្ទ ហើយនាងទទូចថាគ្មាននរណាម្នាក់គំរាមកំហែង ឬពង្រត់នាងឡើយ។

នាង Pranee បានប្រាប់ទៅអ្នកកាសែតកាលពីម្សិលមិញថា “គ្មាននរណាម្នាក់ឃុំខ្លួនខ្ញុំទេ។ គ្មាននរណាម្នាក់ល្បូងខ្ញុំទៅលេងកាស៊ីណូទេ។ ខ្ញុំទៅកន្លែងនោះដោយខ្លួនឯង។ មើលមកខ្ញុំចុះ។

ខ្ញុំគ្រាន់តែជាក្មេងម្នាក់។ នរណានឹងឱ្យប្រាក់ខ្ញុំខ្ទីទៅ?”។
នាងក៏បានប្រាប់ផងដែរថា នាងបាននៅជាមួយនឹងមិត្តភក្តិរបស់នាងនៅ Phuket ទីក្រុងបាងកក និងប៉ាត់តាយ៉ា មុនពេលចេញទៅប្រទេសកម្ពុជាម្នាក់ឯង៕

សូមទស្សនាវិដេអូខាងក្រោម៖