មហាសំណាង ស្រីស្អាតបានជួបបងប៉ូលិសចិត្តល្អជួយចេញថ្លៃផាកជំនួស ចុចShareអរគុណ បងប៉ូលិសផងណា

ព័ត៌មានសង្គម

ភ្នំពេញ ​៖​ ថ្មីៗ​នេះ​មាន​ករណី​កោត​សរសេរ​និ ង​ចាប់អារម្មណ៍​ខ្លាំង ​បន្ទាប់ពី​នារី​រូប​ស្រស់​ម្នាក់ បាន​បញ្ចេញ​សារ​រៀបរាប់​ដោយ​លើក​សរសើរ​ពី​ទឹកចិត្ត​ប៉ូលិស​ចរាចរណ៍​ម្នាក់​ ដែល​ចាប់​ផាក​ពិន័យ​នាង​ហើយ តែ​បែរជា​ចេញ​លុយ​ខ្លួនឯង​ដើម្បី​ឲ្យ​នាង​​យក​ទៅ​បង់ថ្លៃ​ផាកពិន័យ។

ករណីនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទង្វើ​​ដ៏​ល្អ ហើយក៏​ពុំ​ធ្លាប់មាន​ដែរ សម្រាប់​ស្រុក​ខ្មែរ​ពោលគឺ​កន្លងមក​ធ្លាប់​មហាជន​រិះគន់​លើ​មន្ត្រី​ចរាចរណ៍​មួយចំនួន​ដែល​ប្រព្រឹត្ត​ទង្វើ​ឆ្គាំឆ្គង​ល្មើសច្បាប់​។

បើ​តាម​បញ្ជាក់​ភ្ជាប់​ជាមួយ​រូបភាព​មន្ត្រី​ប៉ូលិស​រូប​នេះ​ម្ចាស់​Account Facebook ឈ្មោះ Mo ro kot បាន​សរសេរ​ថា ​នេះ​ហើយ​ពូ​ប៉ូលិស​ចិត្តល្អ។ ខ្ញុំ​អត់​បាន​កុហក​អ្នក​ទាំង​អស់​គ្នា​ទេ ​ខ្ញុំ​ទៅ​រក​គាត់​ដែរ​តែ​អត់​ជួប​ឥឡូវ​គាត់​chat(​ផ្ញើ​សារ​) មក​ប្រាប់​ថា​ គាត់​ធ្វើការ​ជាង​២០​ឆ្នាំ​ហើយ​អត់​ដែលមាន​ណា​គេ​សរសើរ​គាត់​ទេ​មានតែ​អ្នក​ស្អប់​ហើយ​មើលងាយ​ប្រមាថ​គាត់។

ប្រភព​ពី​សំណាក់​ម្ចាស់ Account Facebook ដដែល​នេះ​បានលើកឡើង​បន្ថែមទៀតថា ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​គាត់​ខ្លាំង​តែ​យ៉ាងណា​នៅតែ​អរគុណ​គាត់ អរគុណ​ដល់​ទឹកចិត្ត​គាត់។​

សូមបញ្ជាក់ថា​ កាលពី​ថ្មីៗ​កន្លងមក​នោះ​មាន​ម្ចាស់ Account Facebook​ឈ្មោះ Mo ro kot បាន​និយាយ​រៀបរាបថា ណា​គេ​ថា​ពូ​ប៉ូលិស​ចិត្តអាក្រក់ ? ថ្ងៃនេះ​ជិះ​ទៅ​ទិញ​អី​ញាំ​អត់​ពាក់មួក ពូ​ប៉ូលិស​ចាប់​ដឹក​ពី​សុ​វណ្ណា​ដល់​ខណ្ឌចំការមន សំខាន់​ផាក​អស់​១៥០០០​រៀល តែ​ក្នុង​ខ្លួន​សល់​តែ​៥០០០​រៀល​ទេ ក៏​ប្រាប់​គាត់​ថា ពូ​អើយ​ខ្ញុំ​អត់​បាន​យកលុយ​មក​ទេ ទិញ​អី​ញុំា​មិញ​អស់ហើយ សល់​តា​ប៉ុណ្ណឹង គាត់​ក៏​ថា​ក្មួយ​ឯង​រកមើលៗ​ក្រែង​សល់​ខ្លះទៀត។

ប្រភព​បាន​បន្តថា មើល​អស់ហើយ​ពូ​ញុំា​លូក​ឡើង​ចង់​រហែក​ហោប៉ៅ​ខោ​ហើយ អត់​មាន​ផង​គាត់​គិត​មួយសន្ទុះ ក៏​ដក​លុយ​មក​១០០០០​រៀល​រួច​ថា នេះ​ក្មួយ​យកទៅ​បង់​អោយគេ​សិន​ទៅ ហើយ​យក​បង្កាន់ដៃ​យក​ម៉ូតូ​ជិះ​ទៅផ្ទះ​វិញ​ស្រួលបួល​លើក​ក្រោយ​ពាក់មួក​ផង ហើយ​ឡើង​ចឹ​ង​ពូ​ប៉ូលិស ហ៎​ផាក​អូន​ហើយ​ជួយ​បង់លុយ​អោយ​អូន​ទៀត ហើយ​ឡើង​ចិត្តល្អ love​ម៉​ង​ហា៎​វា​មិន​ច្រើន​ទេ តែ​វា​ជា​ទឹកចិត្ត អរគុណ​ពូ​ប៉ូលិស​ធំៗ​។​

តាមរយៈ​នេះ​មាន​មហាជន​ជាច្រើន​បាន​សរសើរ​គ្រប់គ្នា​ចំពោះ​ទឹកចិត្ត​មន្ត្រីប៉ូលិស ដែល​បាន​ចំណាយលុយ​ដល់​នារី​ខាងលើ​។ មិនតែប៉ុណ្ណោះ​ក៏មាន​ការសរសេរ​ខម​មិន​ថា​សំណាង​ហើយ​ប៉ះ​ប៉ូលិស​ចិត្តល្អ  ​មាន​ពែ​មី​ម៉ូតូ មាន​ពែ​មី​ឡាន មាន​កាត​គ្រី មាន​អត្តសញ្ញាណប័ណ្ណ ១៥០០០​រៀល​ពេញ កុំ​តវ៉ា ហ៊ាន​តវ៉ា​ច្រើន​យកទៅ​ខណ្ឌ​ឥឡូវ​នឹង សួរថា​ខុស​អី​ពែ​មី​ខុស បើក​ម៉ូតូ​ធំ សួរថា ចុះ​មុន​ប្រកាសថា បើ​មាន​ពែ​មី​ឡាន​ម៉ូតូ​មិនបាច់​ក៏បាន គេ​ឥឡូវ​កែ​ហើយ​។​

ឯ​ខ្លះទៀត​បាន​និយាយថា ប៉ូលិស​មាន​ល្អ​មាន​អាក្រក់ តែ​អ្នកខ្លះ​ម៉ៃ​ទាំងអស់​ថា​អាក្រក់ ហើយក៏​ស្អប់​។​មើលឃើញ​អំពើរ​ល្អ​ខ្លះ​ផង​។​គាត់​ឈរ​ហាលភ្លៀង​ស្របពេល​ដែល​យើង​ក្នុងផ្ទះ​គ្មាន​អ្នកមើល​ឃើញ​ទេ​គាត់​ជូន​ក្មេងៗ​ដើរ​ឆ្លងថ្នល់​គ្មាន​អ្នក​មើលឃើញ​ដូចគ្នា​នៅមាន​ច្រើន​ទៀត​ព្រោះថា​ខ្ញុំ​ឃើញ​ទង្វើ​ល្អ​របស់​ពួកគាត់​ច្រើន ហើយ​អ្នកខ្លះ​ជិះ​ខុសច្បាប់​ចរាចរណ៍​នៅ​ថា ខ្លួន​ត្រូវ​ទៀត​ពេល​គាត់​ផាកពិន័យ​ពូ​ប៉ូលិស​ចាំតែ​ខុស៕