ក្រសួងសុខាភិបាលប្រកាសឲ្យប្រមូលកាហ្វេចង្អុលមេឃ មកកម្ទេចចោលជាបន្ទាន់ ដោយថាកាហ្វេនោះមាន ផ្ទុកឱសថបំប៉នផ្លូវភេទ បង្កគ្រោះថ្នាក់ដល់អាយុជិវិតអ្នកផឹក។
សេចក្តីជូនដំណឹងចុះថ្ងៃទី៨ខែឧសភានេះ ក្រសួងសុខាភិបាលលើកឡើងថា បច្ចុប្បន្ននេះ មានការចែកចាយការហ្វេ ចង្អុលមេឃមានផ្ទុកឱសថឈ្មោះ sildenafil ដែលប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ។ក្រសួងថា កាហ្វេនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ ពិសេសអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។
ក្រសួងសុខាភិបាល រំឭកឲ្យមន្ទីរសុខាភិបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ រួមទំាងគ្រប់បណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេជ្ជៈផ្សេងៗ ត្រូវប្រមូលត្រឡប់មកវិញជាបន្ទាន់នូវផលិតផលកាហ្វេចង្អុលមេឃដើម្បីយកមកកម្ទេចោល។