ហុងកុង៖ តារាម៉ូដែលហាយសូរសញ្ជាតិហុងកុងម្នាក់មានឈ្មោះថា Abby Choi ដែលបានបាត់ខ្លួននោះ ត្រូវបានអតីតស្វាមីរបស់នាង ស.ម្លា.ប់យ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត ជាអតីតប្រពន្ធដែរធ្លាប់ស្រឡាញ់ឱបជាប់នឹងទ្រូង ហេតុបានជាត្រូវស.ម្លា.ប់នាងសាហាវបែបនេះ ដោយគ្នានឹកស្រណោះសោះថាធ្លាប់ជាប្ដីប្រពន្ធនឹងគ្នា។
ដោយឡែក មុននេះបន្ដិច ប៉ូលីសហុងកុងបានស្វែងរកឃើញស.ពតារាម៉ូលដែលស្រីម្នាក់នោះឃើញ នៅក្នុងផ្ទះក្នុងភូមិមួយនៅក្រុង Tai Po ដោយរកឃើញសា.កស.ពរបស់នាង មិ.នមានក្បា.ល ត្រូវបានអតីតប្ដីស.ម្លា.ប់កា.ត់.ក រកឃើញនៅក្នុងផ្ទះ និងមានបំណែករាងកាយមួយចំនួន គឺបានច.ម្អិនឆ្អិនហើយ ដែលយកមករក្សាទុកនៅក្នុងទូរទឹកកក។
ជាក់ស្ដែង មានសេចក្ដីជូនដំណឹងអំពីអ្នកបាត់ខ្លួនមកថា នៅថ្ងៃពុធគេបានឃើញ Abby Choi ចុងក្រោយនៅផ្លូវ Fo Chun ក្បែរសួនវិទ្យាសាស្រ្ដក្នុង Tai Po នៅថ្ងៃនោះ ជាកន្លែងដែលប្រទះឃើញ ផ្ទះក្នុងភូមិមួយដែលប៉ូលិសរកឃើញសាក.ស.ព. មានចម្ងាយប្រហែល ១១គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែលថា អ្នកនាង Abby Choi ត្រូវជាកូនប្រសារស្រីរបស់ស្ថាបនិកក្រុមហ៊ុន Tam Jai International ជាម្ចាស់ភោជនីយដ្ឋានក្នុងទីក្រុង ហើយមានប្រភពខ្លះលើកឡើងថា ការរកឃើញបានកើតឡើងបន្ទាប់ពីការចាប់ខ្លួនអតីតសាច់ថ្លៃ និងបងប្រុសរបស់អតីតស្វាមីកាលពីថ្ងៃព្រហស្បត្តិ៍ថ្មីៗនេះ និងប៉ូលីសបានចាប់ផ្ដើមប្រកាសស្វែងរកអតីតស្វាមី ក្រោយបាត់ខ្លួនតារាម៉ូដែលហុងកុង កាលពីម្សិលមិញនេះ។ យ៉ាងណាមិញ ប្រភពមិនទាន់បានបញ្ជាក់អំពីមូលហេតុដែរអតីតប្ដីស.ម្លា.ប់ជនរងគ្រោះនោះទេ ខ្មែរឡូតនិង Update ព័ត៌ថ្មីពីហេតុការណ៍នេះនៅពេលក្រោយទៀត៕