ជារឿងដ៏គួរឱ្យសោកសង្រេង យុវជនមួយរូបមានអាយុទើបតែ ១៧ ឆ្នាំ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញនេះ ចាកចោលគ្រួសារជាទីស្រឡាញ់ បន្សល់នូវក្ដីនឹករលឹក និង សោកសៅបំផុត ខណៈហេតុការណ៍នេះកើតឡើងនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយបាត់បង់កូនប្រុសជាទីស្រឡាញ់ ស្រ្តីជាម្ដាយដែលមានគណនីឈ្មោះ Oun Ry បានបង្ហោះសារយ៉ាងរំជួលចិត្តបែបនេះថា ៖ «សូមឱ្យកូនទៅបានសុខ កើតម្តងទៀតឱ្យកូនអាយុវែង។ សូមកូនកើតមកកើតជាកូនម៉ាក់ម្ដងទៀតមកកូនសម្លាញ់ បេះដូងម៉ាក់ខ្ទេចអស់ហើយ ដូចគេយកកាំបិតមកចាក់រាប់រយកាំបិតអ៊ីចឹងកូន ឈឺណាស់លោកអើយ ម៉ាក់ស្លុតចង់គាំងហើយ។ កូនៗជាកំលាំងចិត្តម៉ាក់ ទើបម៉ាក់រស់មកដល់ថ្ងៃនេះ កូនខ្ញុំរៀនឆ្លាតណាស់ ពូកែគ្រប់រឿង កូនទើបតែ ១៧ ឆ្នាំ (កូនលាចាកលោកនេះទៅហើយ ១២.២.២០២៣) ថ្ងៃនេះជាថ្ងៃដែលម៉ាក់ឈឺចាប់បំផុតមិនអាចបំភ្លេចបាន»។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈគណនីក្មេងប្រុសបញ្ចប់ជីវិតដែលមានអាយុ ១៧ ឆ្នាំខាងលើ បានបង្ហោះសារនៅលើគណនីរបស់ខ្លួនបែបនេះថា ៖ «បើគ្មានសមត្ថភាពជាប់បាក់ឌុប ២០២៤ I’ll suicide!!»៕