នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កំលាំងជំនាញការរិយាល័យប្រឆាំងការ ជួ ញ ដូរមនុស្ស បានទទួលពាក្យបណ្តឹង០១ ឪពុករបស់ជនរងគ្រោះ ឈ្មោះ ម.ស.យ ភេទ ស្រី បានប្តឹងឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ
ជនជាតិខ្មែរ រស់នៅភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាព រំ .លោ .ប ទៅលើជនរងគ្រោះបានសម្រេចចំនួន ០១ ដង កាលពីវេលាម៉ោង ១២:០០ នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅ
ភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញបទបញ្ជា ចាត់ការជាបន្ទាន់តាមនីតិវិធី។ដោយបានការសម្របសម្រួលពី ឯកឧត្តមអ វង្ស ប៊ុនវិសុទ្ធ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩:០០ នាទី ថ្ងៃទីខែឆ្នាំដដែល កំលាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជ អា វុ ធ ហ ត្ថ ខេត្តកំពង់ចាម សហការជាមួយកំលាំង អហ ក្រុងកំពង់ចាម សរុបចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿងម៉ូតូ
០១ គ្រឿង ដឹកនាំដោយលោក វរះសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានធ្វើការ ឃា ត់ ខ្លួនបានជន ស ង្ស័ យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនៅចំ
ណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកំលាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បី
ចាត់តាមនិតិវិធី ។កំលាំងជំនាញបានធ្វើតេស្តរកមេរោគកូវិត១៩ លើជន ស ង្ស័ យ លទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុ ញៀ -ន លទ្ធផល វិជ្ជមាន ។ បច្ចុប្បន្នកំលាំងជំនាញកំពុងចាត់ការតាមនិតិវិធី៕