កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ូលិសបានទទួលពាក្យបណ្ដឹង ពីក្រុមបុសរងគ្រោះមួយក្រុមមានគ្នា ១៣នាក់ បានចោទប្រកាន់ស្ត្រីម្នាក់ ពីបទបោកប្រាស់រៀបការ ដោយនាងបានសន្យាថា នឹងរស់នៅជាមួយគ្នា ប៉ុន្តែផ្ទុុយទៅ
វិញក្រោយពីរៀបការរួច ស្ត្រីសង្ស័យ បានលួចយកទ្រព្យសម្បត្តិអស់ ហើយរត់គេចខ្លួនបាត់ ។តាមការរៀបរាប់ពីសំណាក់បុរសរងគ្រោះម្នាក់ ក្នុងចំណោម ១៣នាក់ បានឱ្យដឹងថា គាត់ត្រូវបាននារីសង្ស័យខាងលើបោកប្រាស់ ដោយប្រើល្បិច
រៀបការបានតែរយៈពេល ១យប់ ស្រាប់តែនាងបាត់ខ្លួន មិនអាចទាក់ទងបានតែម្ដង ។ បុរសដដែលបន្តថា គាត់និងនារីសង្ស័យ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក រយៈពេល ២ខែមុនពេលរៀបការ ដោយបន្ទាប់ពីសន្ទនាតាម Chat និងទូរស័ព្ទយូរៗទៅ
ក៏សម្រេចចិត្តរៀបការជាមួយគ្នា ហើយក្រោយមកទៀតនារីបោកប្រាស់នោះ ក៏បានសុំលុយមួយចំនួន ប្រាប់ថាទៅរកស៊ីជួញដូរផ្លែឈើនៅក្រៅប្រទេស ។ដោយឮប្រពន្ធនិយាយដូចនេះ បុរសរងគ្រោះក៏ជឿ ហើយបានប្រគល់លុយជាច្រើនឱ្យនារីរូនោះ ហើយមិនយូរប៉ុន្មាន
ទាំង ២នាក់ ក៏មិនអាចទាក់ទងគ្នាបានជារៀងរហូត ។ ដោយឡែកបុរសរងគ្រោះម្នាក់ផ្សេងទៀត បានប្រាប់ថា ខ្លួនពិតជាចាញ់បោកនារីបោកប្រាស់ម្នាក់នោះ ប្រាកដមែន ដោយដំបូងនាងបានបញ្ចុះបញ្ចូលថា នាងចង់រកស៊ីជួញដូរផ្លែឈើទៅក្រៅប្រទេស ព្រោះ
នាងមានចំការជាច្រើនហិកតា ។ បន្ទាប់មកទៀយគាត់ក៏បានរៀបការជាមួយនាង ហើយបន្ទាប់ពីរៀបការ ស្រាប់តែស្ត្រីនោះ បង្គាប់ឱ្យគាត់ទៅខេត្តកំណើតដើម្បីចាំទទួលផ្លែឈើ តែផ្ទុយទៅវិញ គឺបាត់ដំណឹងប្រពន្ធហេងស៊យសូន្យឈឹង មិនអាចទាក់ទងបាន ។ រហូតមកមកដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៧
ក្រុមប៉ូលិសខេត្ត ប៉ាផុមថានី បានឃាត់ខ្លួននារីជាជនបោកប្រាស់បានហើយ ក្នុងកំលុងពេលដែលនាងនៅជាមួយប្ដីថ្មីផ្សេងទៀត ។ នារីបោកប្រាស់រូបនោះ ត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះថា ចរិយាផន ប៉ួរយៃ ហៅក្រៅ Nam mun អាយុ ៣២ឆ្នាំ ហើយតាមប្រវត្តិរបស់នាង គឺ
ធ្លាប់ជាប់បទល្មើស ៦ឆ្នាំមកហើយពីបទបោកប្រាស់ទ្រព្យសម្បត្តិអ្នកដទៃ ។ក្រោយពីចាប់ខ្លួន និងសួរចម្លើយនារីសង្ស័យ បានសារភាពថា នាងពិតជាបានបោកប្រាស់មនុស្សប្រុសទាំង ១៣នាក់ខាងលើនេះ ពិតប្រាកដមែន ដោយបានប្រើសម្ដីលោងលោម រហូតទាល់តែមនុស្សប្រុសទាំងនោះ យល់ព្រមរៀបការជាមួយនាង ហើយមាន
មនុស្សប្រុសខ្លះទាល់តែព្រមដេកជាមួយមានផ្ទៃពោះទើបរៀបការ ក៏មានដែរ ប៉ុន្តែក្រោយរៀបការទើបនាងយកកូនចេញ ។នារីសង្ស័យរូបនេះ បានបន្តថា នាងបានធ្វើសកម្មភាពបោកប្រាស់នេះប្រហែល ៦ឆ្នាំហើយ រហូតដល់ថ្ងៃចុងក្រោយដែលប៉ូលិសចាប់ខ្លួន នេះតែម្ដង ហើយសរុបទឹកប្រាក់ទាំងអស់
ដែលនាងទទួលបានពីមនុស្សប្រុសរងគ្រោះគឺមានចំនួនប្រហែល ៣លានបាត (ប្រហែល ៩ម៉ឺនដុល្លារ) តែក្នុងនោះនាងបានបដិសេធថា មានបុរសរងគ្រោះ ៦នាក់ នាងមិនបានយកទ្រព្យសម្បត្តិរបស់គេទេ ព្រោះស្រឡាញ់គ្នាមែនទែន ។នារីសង្ស័យ Nam mun បានសារភាពទៀតថា គ្រប់ប្ដីទាំងអស់របស់នាង គឺតែងតែយកទៅរៀបការនៅផ្ទះជួលរបស់នាងមួយកន្លែង ដោយ
មានការចូលរួមពីសំណាក់ឪពុកម្ដាយទាំងសងខាង ហើយសម្រាប់សកម្មភាពនេះផងដែរ នាងបានបញ្ជាក់ថា បានប្រព្រឹត្តិចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយដោយសារតែបុរសទាំងអស់នោះ មានចិត្តលោភលន់ដែរ ទើបនាងអាចបោកប្រាស់បានដូចនេះ ។ក្នុងកំលុងពេលនេះដែរ នារីបោកប្រាស់ រួម
ទាំងប្ដីថ្មីរបស់នាង ដែលទើបរៀបការបាន ២សប្ដាហ៍ កំពុងស្ថិតនៅក្នុងការឃាត់ខ្លួនរបស់ខមត្ថកិច្ច ដើម្បីរង់ចាំសំណុំរឿងពីតុលាការ ផ្ដន្ទាទោសតាមច្បាប់ ពីបទប្រើប្រាស់ឯកសារក្លែងក្លាយ និងបោកប្រាស់ទ្រព្យសម្បត្តិអ្នកដទៃ ។តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងកំលុងពេល
នេះដែរ មានជនរងគ្រោះជាច្រើនកំពុងរង់ចាំដាក់ពាក្យបណ្ដឹងនារីបោកប្រាស់ខាងលើ តែសុំមិនបញ្ចេញឈ្មោះពួកគាត់ (ក្រុមជនរងគ្រោះ) ហើយទាក់ទងជាមួយករណីនេះផងដែរ លោកមេធាវីស្ម័គ្រចិត្តម្នាក់ បានលើកឡើងថា ជនរងគ្រោះទាំងអស់គួរតែដាក់ពាក្យប្ដឹងទៅកាន់នារីខាងលើ ដើម្បី
ទុកជាការព្រមាន និងជាគំរូមួយសម្រាប់ជនខិលខូចដែលតែងតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មកបោកប្រាស់ និងសម្រាប់អ្នកដែលតែតែងចូលចិត្តស្វែងរកគូព្រេងតាមហ្វេសប៊ុក គួរតែប្រុងប្រយ័ត្ន ៕