កាលពីថ្មី២នេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់ បានទទូចសុំលែងលះប្តី ជាច្រើនលើកច្រើនសាមកហើយ តែបុរសជាប្តី មិនព្រម និងថែមទាំងត្រូវ
ក្រុមគ្រួសារស្តីបន្ទោសទៀតផងទើបធ្វើឱ្យស្ត្រីជាប្រពន្ធ បែ ក គំនិត រត់ចោលផ្ទះបាត់ រួច លួ ច ផ្តល់ដំណឹងប្រាប់ប្តី ដោយប្រឌិតរឿងថា ត្រូវគេ ចា ប់ ប ង្ខាំ ង រំ .លោ .ប បូ .ក និងធ្វើ ទា រុ ណ ក ម្ម ជាហេតុធ្វើឱ្យ
បុរសជាប្តីភ័យឆោឡោ រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកអស់៣ថ្ងៃទើបរកឃើញស្ត្រីជាប្រពន្ធ និងដឹងការពិតថា តាមពិតជារឿងដែលប្រពន្ធប្រឌិតឡើងទាំងអស់ ព្រោះតែ
ខឹងសុំលែងប្តីអត់បាន។ ស្ត្រីជាប្រពន្ធមានឈ្មោះរី ចន្ថា។ ចំណែកបុរសជាប្តី មានឈ្មោះពេន ចាន់ថា។តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា កាលពីពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំង
បទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះពេន ចាន់ថា ដោយបានប្តឹងពីករណីបាត់ប្រពន្ធរបស់ខ្លួន ឈ្មោះរី ចន្ថា ដោយទទួលដំណឹងថា ត្រូវបានគេ ចា ប់ ប ង្ខាំ ងប្រភពដដែល បន្តថា
ក្រោយពីបានទទួលបណ្តឹងភ្លាម នាយកដ្ឋានជំនាញ បានបើកការស្រាវជ្រាវបន្ទាន់ ដោយប្រើរយៈពេល ៣ថ្ងៃ ។ទីបំផុតសមត្ថកិច្ចបានរកឃើញស្ត្រីរងគ្រោះ នៅផ្ទះមិត្តភក្តិដែលរាប់អានគ្នា។ លុះពេលរក
ឃើញស្ត្រីជាប្រពន្ធ ទើបដឹងថា ការពិតមិនមានករណី ចា ប់ ប ង្ខាំ ង អ្វីនោះឡើយ គឺរឿងនេះ ត្រូវបានស្ត្រីជាប្រពន្ធប្រឌិតឡើងទាំងអស់។ប្រភពខាងលើ បញ្ជាក់ថា តាមការសាកសួរសាមីខ្លួនស្ត្រីជាប្រពន្ធ បានរៀបរាប់ថា
រឿងដែលកើតមាននេះ គឺជាផែនការរបស់នាង ដែលប្រឌិតរឿងនេះឡើង ដើម្បីគេចវេះពីការដាក់សម្ពាធពីក្រុមគ្រួសារនិងប្តី ខណៈដែលរូបនាងបានស្នើសុំលែងលះប្តី ជាច្រើនដង តែមិនបានសម្រេច ព្រោះតែ
ប្តីមិនព្រម ណាមួយត្រូវក្រុមគ្រួសារស្តីបន្ទោស ដាក់សម្ពាធទៀតផង។ជាចុងក្រោយ នាយកដ្ឋានជំនាញ បានធ្វើការណែនាំអប់រំពីការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយ
សាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយលក្ខណ៍អក្សរ ចំពោះសមត្ថកិច្ចនាយកដ្ឋាន ដោយសន្យាថា មិនឱ្យមានករណីបែបនេះ កើតឡើងជាលើកទី២ឡើយ៕