រកឃេីញអ្នកកៅឆាយមុនគេហេីយ​ នៅផ្លូវល្បឿនលឿន​ ភ្នំពេញ​-ខេត្តព្រះសីហនុ​ ខណ:មិនទាន់បានដាក់ឱ្យប្រេីប្រាស់នៅឡេីយ

ព័ត៌មានសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​១​គ្រឿង​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន ០៣​នាក់ នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ខេត្ដ​ព្រះ​សីហ​នុ ដែល​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​ដំណើរការ​នៅឡើយ ។

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូ​១៣៤-១៣៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ព្រុស (PRUIS) ពណ៌​ឈាម​ជ្រូក ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 2C-2141 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ អ្នកបើកបរ​ដោយ​ឈ្មោះ ឡុ​ក សៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ អ្នក​រួម​ដំណើរ​ចំនួន​៨​នាក់ រង​របួស​ចំនួន ០២​នាក់ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​នឹង​រថយន្ត​មួយ​គ្រឿង ម៉ាក LUXES 350 ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2D-1838 ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ អ្នកបើកបរ​ឈ្មោះ បុ​ន សុ​ខុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ខេត្ត​ព្រះ​សីហ​នុ អ្នក​រួម​ដំណើរ​ចំនួន ០១​នាក់ ឈ្មោះ ហូរ ម៉ា​រី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រង​របួស​ចុក​ទ្រូង ត្រូវ​បាន​សាច់ញាតិ យក​ទៅ​ពេទ្យ​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​បន្ត​ថា វត្ថុ​តាង​រថយន្ត​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ជា​បណ្ដោះអាសន្ន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

សូម​ជម្រាប​ជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែល​មាន​តម្លៃ​ប្រមាណ ២,០១៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ហើយនឹង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ​នេះ ។ ដែល​ផ្លូវ​នេះ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ៕