ប្រសេីរណាស់! ឡេង ណូរ៉ា តស៊ូក្រាញននៀលនឹងជីវិតជាក្មេងកំព្រារហូតក្លាយជាសមាជិកជម្រើស ជាតិកម្ពុជា

ព័ត៌មានសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំព្រាឪពុកតាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ឡេង ណូរ៉ា បានតស៊ូក្រាញននៀលនឹងជីវិតជាពិសេសក្នុងការហ្វឹកហាត់បាល់ទាត់ រហូតដល់ធ្វើឱ្យរូបគេទទួលបានឱកាសល្អៗ នៅក្នុងក្លឹបកីឡាបាល់ទាត់ និងក្លាយជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។

ឡេង ណូរ៉ា បានបាត់បង់ឪពុកជាជនជាតិហ្គាណា និងមានម្តាយជាជនជាតិខ្មែរ ដោយកំព្រាឪពុកតាំងពីរូបគេទើបមានអាយុ៦ឆ្នាំ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តន៍ខ្លួនមកជាប់ក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លឹបបាល់ទាត់វិសាខា កាលពីឆ្នាំ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណូរ៉ា បានរួមចំណែកជួយដល់ក្រុមឈ្នះពានមួយចំនួននៅទីនោះ ដូចជា ពានជើងឯកវិទ្យាល័យ, Soccer League, ការប្រកួតជម្រើសជើងឯកយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ពានរង្វាន់ KMH CUP អាយុក្រោម១៨ឆ្នាំ មុនផ្ទេរទៅក្លឹបព្រៃវែង នៅឆ្នាំ២០២១ និងទើបត្រឡប់មកក្រុមឈុតធំរបស់ក្លឹបវិសាខា នៅឆ្នាំ២០២២នេះ ក្នុងដំណែងជាខ្សែប្រយុទ្ធ។ យុវជន ដ៏លេចធ្លោរូបនេះ ត្រូវបានគ្រូជម្រើសជាតិកម្ពុជាកោះហៅចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតជម្រុះ កន្លងទៅ នៃព្រឹត្តិការណ៍ ពាន រង្វាន់ AFC U23 Asian Cup Uzbekistan 2022។ យុវជន វ័យ ១៧ ឆ្នាំ រូបនេះបានចេញទៅហ្វឹកហាត់ជាមួយក្រុម នៅប្រទេសជប៉ុន មុនការប្រកួតជម្រុះពានអាស៊ីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ពានរង្វាន់ជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (AFF U23 Champioship 2022) ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ពីថ្ងៃទី១៤ដល់២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក៏យុវជនជម្រើសជាតិកម្ពុជា ឡេង ណូរ៉ា ជាប់នៅក្នុងបញ្ជី១១នាក់ដំបូងនៃក្រុមជម្រើសជាតិកម្ពុជា ទាំង២ប្រកួតមកនេះ។ បច្ចុប្បន្ន ឡេង ណូរ៉ា មានវ័យ ១៧ឆ្នាំក្មេងជាងគេទី២ ក្នុងក្រុម U23កម្ពុជា បន្ទាប់ពីកីឡាករ ស៊ិន សុវណ្ណមករា។

នៅក្នុងការប្រកួត AFF U23 Champioship 2022នេះ ឡេង ណូរ៉ា បានជួយក្រុមមិនឱ្យរហូតគ្រាប់បាល់១ឡើយ ដោយដណ្តើមបានជ័យជម្នះដ៏ត្រចេះត្រចង់ ៦ទល់០ លើក្រុមភ្ញៀវ ព្រុយណេ នៅក្នុងការប្រកួតទី១ កាលពីថ្ងៃទី១៤ ខែកុម្ភៈ និងជួយក្រុមបន្តយកឈ្នះនៅប្រកួតទី២ ដោយលទ្ធផល ១ទល់០ លើក្រុមភ្ញៀវ ហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ក្រុម U23 កំពុងក្តោបក្តាប់ដំណែងលើកំពូលតារាងជាមួយនឹង ៦ពិន្ទុ ក្នុងពូល A ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំងពីរប្រកួត ខណៈក្រុមទីម័រខាងកើតកំពុងឈរដំណែងលេខ២ ក្រោយឈ្នះ១ប្រកួត និងស្មើ១ប្រកួត មាន៤ពិន្ទុ។

ចំពោះ១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល A នេះ គឺក្រុមកម្ពុជាត្រូវប៉ះជាមួយក្រុមទីម័រខាងកើត នាវេលាម៉ោង ៧:០០ ថ្ងៃទី២០ ខែកុម្ភៈ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រុមកម្ពុជាមានឱកាសខ្ពស់ ក្នុងការឈានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ៤ក្រុមចុងក្រោយ ខណៈ១ប្រកួតចុងក្រោយរបស់កម្ពុជាគឺត្រូវការត្រឹមស្មើជាមួយ ក្រុមទីម័រខាងកើត ប៉ុណ្ណោះ ដើម្បីឈរក្នុងដំណែងចំណាត់ថ្នាក់លេខ១ និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើក្រុមកម្ពុជាចាញ់១ប្រកួតចុងក្រោយនេះ ក៏ក្រុមកម្ពុជានៅតែអាចមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ក្នុងនាមជាក្រុមលេខ២ល្អផ្តាច់គេ។ ព្រឹត្តិការណ៍ AFF U23 Championship 2022បានកំណត់យកក្រុមចំណាត់ថ្នាក់លេខ១ចំនួន៣ក្រុមនៃពូលទាំង៣ (ឡើងស្វ័យប្រវត្តិ) និង១ក្រុមទៀតជាក្រុមចំណាត់ថ្នាក់លេខ២ ដែលត្រូវបានវាយតម្លៃថា ជាក្រុមល្អផ្តាច់គេ ដែលនឹងរើសចេញពីពីរពូល គឺពូល A ឬពូល C សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ ប្រភព៖​ ក្រសួងព័ត៌មាន