ពិតជារឿងមួយដ៏ភ្ញាក់ផ្អើលខ្លាំងណាស់ដោយកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមង្គលការដ៏ប្លែកមួយនៅក្នុងខេត្តកំពង់ធំ ដោយកូនក្រមុំជាបងប្អូនភ្លោះ២នាក់ បានសម្រេចចិត្តយកស្វាមីរៀបការចូលរោងក្នុងថ្ងៃតែមួយ ធ្វើឲ្យភ្ញៀវមកចូលរួមភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង។
ពិតណាស់ ពិធីមង្គលកូនក្រមុំភ្លោះដ៏ប្លែក២គូនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បត៍នេះ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ឲ្យដឹងថា គូស្វាមីភរិយាទី១ កូនកំលោះមានឈ្មោះ គៀន នឿង ជាគូនឹងកូនក្រមុំភ្លោះឈ្មោះ យុិន ណា និងគូស្វាមីភរិយាទី២
-កូនកំលោះមានឈ្មោះ ប៉ូច ស៊ីណូ ត្រូវជាគូនឹងកូនក្រមុំភ្លោះឈ្មោះ យុិន នី៕