ចូលរួមសោកស្ដាយ! ស្ត្រីម្នាក់ត្រូវចោរឆក់​ ដួលបោកក្បាលផុងលលាដ៍​ ស្លា.ប់​ចោលកូនប្រុសស្រី២នាក់​ ខណ:ជិះម៉ូតូទៅ…

ព័ត៌មានសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញៈ ស្ត្រី​ម្នាក់​បាន​ស្លាប់​ ​នៅ​មន្ទីរពេទ្យ​ព្រះកុ​សុមៈ នៅ​ថ្ងៃទី ​១៩ មករា​ បន្ទាប់​ពី​ក្រុម​​ចោរ​បាន​ឆក់កាបូប​លុយ​ ធ្វើ​ឱ្យ​ដួល​បោក​ក្បាល​ ផុងលលាដ៍ក្បាល ​កាលពី​ព្រឹក​ថ្ងៃទី ១៥ មករា ឆ្នាំ ២០២២ ស្ថិតក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌពោធិ៍​សែន​ជ័យ ​ខណៈ​ជន ៣ នាក់​ ដែល​សង្ស័យ​​ជា​ក្រុមចោរឆក់​ត្រូវបាន​ចាប់ខ្លួន​។

លោក ជា សុវណ្ណ អធិការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី១៩ មករា​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​អ៊ុក កាន់​និ​កា ភេទ ស្រី អាយុ ៤១ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ ពោធិ៍​សែន​ជ័យ។ ករណីនេះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​៣នាក់​ដែរ និង​កំពុង​សាកសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា៖«ហេតុ​ការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១៥ មករា ឆ្នាំ២០២២ តែ​នៅថ្ងៃនេះ(ថ្ងៃទី១៩ មករា)​ជន​រងគ្រោះ​បាន​ស្លាប់​ហើយ។ ករណីនេះ​ យើង​បាន​ចាប់​ជនសង្ស័យ​បាន៣នាក់​ តែ​ពេលនេះ​ជន​ទាំង៣នាក់​នេះ​ មិនទាន់​ឆ្លើយថា​ម៉េច​ទេ យើង​កំពុង​បន្តធ្វើ​កិច្ចការ​នេះ​ទៀត»។

បើតាម​លោក សុវណ្ណ បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី១៥ មករា ឆ្នាំ ២០២២ មុន​កើតហេតុ​ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ ចេញពីផ្ទះ​ទៅ​ផ្សារ​សេន ជូ​រី​ផ្លា​ហ្សា​ បំណង​ទិញ​អីវ៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពេល​ជនរងគ្រោះ​ ធ្វើដំណើរ​ដល់​ចំណុច​កើតហេតុ​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ ស្រាប់តែ​ជួប​គ្រោះ​ថ្នាក់​ចោរឆក់​កាបូប​លុយ​របស់គាត់​ ធ្វើឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​បោក​ក្បាល​ ទៅនឹង​ថ្នល់​បណ្តាលឱ្យ​សន្លប់​ ហើយ​ត្រូវគេ​ដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ព្រះ​កុសុមៈ ​។

លោក សៅ សារិន ​ប្រធានភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី៣ បានឱ្យដឹង​តាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​នៅ​ថ្ងៃទី១៩ មករា​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុក កាន់​និ​កា មានកូន​ស្រីម្នាក់​អាយុ ២០ឆ្នាំ​ និង​កូនប្រុស​ម្នាក់ទៀត​អាយុ១៧ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឱ្យដឹង​បន្តថា ពេល​កើតហេតុភ្លាមៗ អ្នក​នៅ​កន្លែង​កើតហេតុ​ បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​ មាន​ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូប​លុយ​ ហើយ​បាន​សន្លប់​ត្រូវ​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ។

ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​រយៈ​ពេល​៤ថ្ងៃ​ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ កាលពី​វេលា​ម៉ោង​៥ព្រឹក​ ថ្ងៃទី១៩ មករា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា៖«នៅ​ថ្ងៃ​នេះ(ថ្ងៃទី១៩ មករា)ក្រុម​គ្រួសារ​គាត់​កំពុង​ធ្វើបុណ្យ។ អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី៣រៃ​លុយ​បាន​ជាង​២០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម ​ចូល​បុណ្យសព​ជនរង​គ្រោះ​»។

បើតាម​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ថា ស្ត្រី​រងគ្រោះ​បាន​រងរបួស​ផុង​លលា​ដ៍ក្បាល​ដោយ​សារ​ដួល​បោក​ក្បាល​នឹង​ថ្នល់ និង​បាត់​លុយ​ជាង​១​ពាន់​ដុល្លារ៕ ប្រភព៖​ postkhmer