ជឿជាក់ថាប្រិយមិត្តជាច្រើន បានដឹងរួចមកហើយ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ អ្នកលេងបណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមាននារីម្នាក់ជាកូនតុងទីនបានសម្រេចបង្ហោះទម្លាយចេញរឿងតារាសម្តែងអ្នកនាង សឿ សុធារ៉ា ជំពាក់លុយតុងទីនខ្លួនមិនព្រមសងសោះ ខណៈតេទូរស័ព្ទទៅមិនឆ្លើយតប និងឆាតក៏មិនខ្ចីមើលនោះទេ។
ពិតណាស់ ដោយសារតែមានកូនតុងទីន មិនទុកមុខឲ្យគ្រាន់តែលុយបង្វិលមិនទាន់ប៉ុន្មានរយដុល្លារ ខណៈដែលមានកូនតុងទីនដទៃ ក៏បានបោកប្រាស់ដេញរួច រត់បាត់ ទាំងដែលរូបនាងមិនដែលបង្ហោះឲ្យកូនៗទាំងនោះខ្មាសគេផង
ស្រាប់តែនៅពេលនេះ អ្នកនាង សឿ សុធារ៉ា ទ្រាំលែងបាន ក៏បានទម្លាយចេញឈ្មោះកូនតុងទីន មិនព្រមសងលុយខ្លួនវិញម្តង ដោយក្នុងនោះក៏មានតារាកំប្លែងស្រីនាង ខ្ញុង ក៏បានជំពាក់លុយនាងរហូតដល់ចំនួន ១០៨៦០ ដុល្លារ ឯណោះ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល ស្ទើរមិនចង់ជឿ។
តែយ៉ាងណាមិញ ក្រោយពីបានឃើញអ្នកនាង សឿ សុធារ៉ា ទម្លាយចេញបែបនេះ ស្រាប់តែនាង ខ្ញុង ធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ប្រាប់ទៅកាន់មហាជនបែបនេះថា៖ «មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់ កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំអោយអ្នកមានវិប្បដិសារីនៅថ្ងៃក្រោយ ដោយសារតែការគិតអគតិដោយសារតែអណ្ដាតអត់ឆ្អឹង និងមាត់អត់គំរបរបស់អ្នក»។
លើសពីនេះ អ្នកនាង សឿ សុធារ៉ា ក៏បានស៊េរ Status ខ្ញុង ដោយភ្ជាប់សារយ៉ាងខ្លីបែបនេះទៀតថា៖ «សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ»។
ដោយសារតែ សឿ សុធារ៉ា នៅតែបង្ហោះទាមទារលុយបែបនេះ ខ្ញុង ក៏បានឆ្លើយតបតាមរយៈខមិនហាក់គ្មានញញើតមាត់នោះឡើយ ដោយបញ្ជាក់ទៅកាន់អ្នកនាង សុធារ៉ា បែបនេះថា៖ «ចេញមុខមកកុំលាក់ខ្លួនអុីចឹងធារ៉ា ចេញមក
ដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា»។ ខ្ញុង ក៏បានបញ្ជាក់ឲ្យអ្នកលេងបណ្តាញសង្គមបានដឹងទៀតថា «»ហៅហើយបង តែមិនមកទេ រហូតដល់ពេលនេះ។ អុីចឹងទុកឲ្យច្បាប់ចាត់ចែងចេញដីកាអញ្ជើញតែម្តង៕